តើពាក្យ និរាករណ៍ មានន័យយ៉ាងដូចម្ដេច?

  ពាក្យថា ‘‘និរាករណ៍’’ ជានាមសព្ទ មានន័យថា ការលុបចោល។ឧទាហរណ៍ ដូចជាកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីបានចេញសេចក្ដីប្រកាស កែប្រែសេចក្ដីសម្រេចអ្វីមួយ ដូច្នេះរាល់សេចក្ដីប្រកាសផ្សេងៗ ដែលផ្ទុយពីសេចក្ដីប្រកាសរបស់នាយករដ្ឋមន្រ្តីនឹងទុកជានិរាករណ៍។

  ‘‘និរាករ’’ និង ‘‘និរាករណ៍’’

  ពាក្យថា ‘‘និរាករ’’ ជាកិរិយាសព្ទ មានន័យថាលុបចោល។ ឯពាក្យថា ‘‘និរាករណ៍’’ មានន័យដូចក្នុងសម្រាយខាងលើ៕


សរសេរដោយ៖ #រកមើល #Rorkmerledu.blogspots

Comments