យន្តការទាំង៨ចំណុច របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរួមមាន៖
លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ដោយបានមើលឃើញពីបញ្ហានៅក្នុងស្រុកខ្មែរ មានភាពស្មុគស្មាញ ចម្រូងចម្រាស និងពិបាកក្នុងដោះស្រាយ ដោយសារតែអំណាចប្រមូលផ្តុំ ជាក្រុម ឬបក្សពួករបស់ក្រុមមនុស្សមានអំណាច។ ដូច្នេះ ដើម្បីអាចចូលរួមដោះស្រាយបញ្ហារបស់ប្រទេសជាតិបាន លោកក៏សម្រេចចិត្តចេញមកបង្កើតគណបក្សមួយនៅឆ្នាំ២០០៦ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកផ្ទាល់។
ការបង្កើតគណបក្សនេះ លោកបានកំណត់យក យន្តការចំនួន៨ចំនុច រួមមាន៖
យន្តការទី១ : កំណត់អាណត្តិនាយករដ្ឋមន្រ្ដី (ត្រឹមពីរអាណត្តិ)
យន្តការទី២ : នាយករដ្ឋមន្រ្តី មិនត្រូវបានអនុញ្ញាតិឱ្យបង្កើតក្រុមអង្គរក្សដោយខ្លួនឯងទេ (ត្រូវផ្ដាល់ដោយរដ្ឋ)
យន្តការទី៣ : នាយករដ្ឋមន្រ្ដីត្រូវរស់នៅនិវាសដ្ឋានដែលផ្ដល់ដោយរដ្ឋ
យន្តការទី៤ : បង្កើតតុលាការរដ្ឋបាល
យន្តការទី៥ : ឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍យោធា និងនគរបាល ត្រូវសុំសេចក្ដីទុកចិត្តពីសភា
យន្តការទី៦ : អព្យាក្រឹតមន្រ្តីរាជការ
យន្តការទី៧ : ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ ជ្រើសរើស និងទម្លាក់ដោយផ្ទាល់
យន្តការទី៨ : ប្រើប្រាស់ប្រព័ន្ធឯកត្តនាម សម្រាប់ការបោះឆ្នោតជ្រើសតំណាងរាស្រ្ដ៕
#យន្តការ៨ចំនុច #ខឹមវាសនា #អិលឌីភី #LDP
#LeaugeOfDemocracy Party

Comments
Post a Comment