បាល់ទាត់កម្ពុជា ក្នុងយុទ្ធនាការជម្រុះដើម្បីស្វែងរកកៅអី ជុំផ្ដាច់ព្រាត់លេងទៅប្រទេសកាតាឆ្នាំ២០២២

  អំពីស្ថិតិការប្រកួតបាល់ទាត់ជម្រើសជាតិ ក្នុងការជម្រុះដើម្បីស្វែងរកកៅអីជុំផ្ដាច់ព្រាត់លេងនៅប្រទេសកាតាឆ្នាំ២០២២។ ដោយផ្អែកលើចំណាត់ថ្នាក់បាល់ទាត់ពិភពលោក(FIFA) កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ក្រោមទាំង១២ ប្រចាំទ្វីបអាសុី ដូច្នេះក្រុមបាល់ទាត់កម្ពុជា ក៏ដូចជាក្រុមដែលមានចំណាត់ថ្នាក់ក្រោម១១ ផ្សេងទៀត ត្រូវចាប់ឆ្នោត ប្រកួតជម្រុះបឋមសិន ដើម្បីយក ៦ក្រុមបន្ថែមទៅលេងនៅជុំទី២។ ក្នុងនោះកម្ពុជា ចាប់ឆ្នោតប៉ះ ក្រុមបាល់ទាត់ប្រទេសប៉ាគីស្ថាន។


  ក្នុងវគ្គជម្រុះបឋមជាមួយ ប្រទេសប៉ាគីស្ថាន កម្ពុជាបានយកឈ្នះជាមួយនឹងលទ្ធផលទាំងពីរជើង ៤ទល់នឹង១។ 

ជើងទី១ លេងនៅកម្ពុជា៖ កម្ពុជា ២ - ប៉ាគីស្ថាន ០ ក្នុងនោះកីឡាករជម្រើសជាតិកម្ពុជា សៀង ចន្ធា ទាត់បញ្ចូលទីបានមួយគ្រាប់ និងគួច សុគម្ភៈ បានមួយគ្រាប់។

ជើងទី២ លេងនៅប៉ាគីស្ថាន៖ ប៉ាគីស្ថាន ១ - កម្ពុជា ២ ដោយកីឡាករសេត រូសុីប មួយគ្រាប់ និងរុឹង ប៊ុនហៀងមួយគ្រាប់។

  ក្រោយយកឈ្នះប៉ាគីស្ថានរួច កម្ពុជាមានឱកាសបានចូលបង្រ្គប់ពូលC ជាមួយប្រទេស អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងហុងកុង។

លទ្ធផលក្នុងពូល ជើងទី១៖

កម្ពុជា ១ - ហុងកុង ១ (កម្ពុជាទាត់បញ្ចូលទីដោយកីឡាករ កែវ សុខផេង)

កម្ពុជា ០ - បារ៉ែន ១

អ៊ីរ៉ង់ ១៤ - កម្ពុជា ០

កម្ពុជា ០ - អ៊ីរ៉ាក់ ៤

ហុងកុង ២ - កម្ពុជា ០

គ្រានោះកម្ពុជា ដឹកនាំដោយលោក កេស៊ូកិ ហុងដា (Keisuke Honda) និងគ្រូបង្វឹកលោក ហ្វីលីក ដាម៉ាស (Felix Dalmas)។


  ដោយសារ វិបត្តិជម្ងឺរីករាលដាលសកលកូវីដ១៩ បានអូសបន្លាយរយៈប្រកួត រហូតដល់ពាក់កណ្ដាលឆ្នាំ២០២១ ទើបមានការប្រកួតជម្រើសជាតិឡើងវិញ។ ការប្រកួតជើងទីពីរ រៀបចំឡើងនៅទឹកដីកណ្ដាល ប្រទេសបារ៉ែន។ ក្នុងនោះដែរកម្ពុជាបានផ្លាស់ប្ដូរគ្រូបង្វឹកលោក RYU HIROSE ជំនួស Felix Dalmas ដោយលទ្ធផលមានដូចជា៖

បារ៉ែន ៨ - កម្ពុជា ០

អ៊ីរ៉ាក់ ៤ - កម្ពុជា ១ (គ្រាប់បាល់រកបានដោយ កីឡាករសឿយ វិសាល)

កម្ពុជា ០ - អ៊ីរ៉ង់ ១០៕





រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា




Comments