តើពាក្យថា ឯកអគ្គរាជទូត មានន័យយ៉ាងដូចម្ដេច?
ពាក្យថា ឯកអគ្គរាជទូត បានមកអំពី ពាក្យ‘‘ឯក’’ មានន័យថាតែមួយគត់ មិនអាចមានពីរ។ ‘‘អគ្គ’’មានន័យថា ប្រសើរ ឧដ្តុង្គឧត្តមលើសគេបំផុតក្នុងរដ្ឋសីមា។ ‘‘រាជ’’ជាពាក្យរៀងដាក់ពីខាងដើមស័ព្ទនាម ដែលបញ្ជាក់ថាតួនាទីនេះត្រូវបានតែងតាំងដោយស្ដេចនៃប្រទេស។ រីឯ ‘‘ទូត’’មានន័យថា ជាមន្ត្រីស័កធំដែលរាជការ ឬប្រមុខរដ្ឋចាត់តាំងទៅជាតំណាងផ្ទាល់ ដើម្បីធ្វើកិច្ចការទាក់ទងគ្នា ជាមួយរដ្ឋបាលប្រទេសដទៃទៀត ក្នុងគោលបំណងដើម្បីផលប្រយោជន៍ប្រទេសជាតិ។
ដូច្នេះពាក្យថា ឯកអគ្គរាជទូត គឺជាមនុស្សដ៏ប្រសើរខ្ពង់ខ្ពស់លើសគេបំផុត ហើយត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រនៃប្រទេសមួយ ដើម្បីធ្វើជាតំណាងរាជការ ក្នុងកិច្ចការសម្របសម្រួលនូវរឿងរ៉ាវ របស់ប្រទេសជាតិទាំងមូល ជាមួយនឹងប្រទេសដទៃទៀត ហើយមានតែមួយគត់ក្នុងប្រទេសនីមួយៗ៕
អានលំអិត៖https://www.facebook.com/1126015374/posts/10224241972373418/?d=n
Comments
Post a Comment