តើពាក្យ «ម៉េច» និង «មិច» មួយណាត្រឹមត្រូវ?
ក្នុងភាសាខ្មែរ មានពាក្យខ្លះសរសេរដូចគ្នាតែមានន័យខុសគ្នា(សទិសន័យ) ពាក្យខ្លះសម្លេងដូចគ្នាតែមានន័យខុសគ្នា(សទិសសូរ)។ ដូចគ្នានេះ ពាក្យម៉េច និងមិច មានសម្លេងដូចគ្នា តែមានន័យខុសគ្នា រហូតដល់មានអ្នកមួយសរសេរច្រលំ ឬប្រើប្រាស់ច្រលំ។
ម៉េច (មុិច) (ព.ស្ដា) ម្ដេច ប្រើសម្រាប់ការសួរ ដោយឆ្ងល់ ដោយចង់ដឹង។ ដូចជា ធ្វើយ៉ាងម៉េច? មានន័យថាម៉េច? និយាយថាម៉េច? ជាដើម។
មិច (កិរិយាសព្ទ) មានន័យថា មិចភ្នែកឱ្យសញ្ញាប្រាប់ឱ្យដឹងអ្វីមួយ មួយប៉ប្រិចភ្នែក។ តែបើជាមាន មួយចំនួនប្រើប្រាស់ខុស ដោយសរសេរចង់មានន័យដូចពាក្យ«ម៉េច»ដែរ។ ដូចជា និយាយយ៉ាងមិច ទៅវិញ។
សរុបមក ពាក្យត្រូវគឺ សរសេរយ៉ាងម៉េច, សួរថាម៉េច ។ល។
ពាក្យខុស សួរថាមិច...
ពាក្យត្រូវ គឺមិចភ្នែក ក្រមិចក្រមើម ជាដើម៕
សរសេរដោយ៖ រកមើល Rorkmerledu.blogspots
Comments
Post a Comment