និយមន័យនៃពាក្យ «ហិរិឱត្តប្ប»
ហិរិឱត្តប្ប បង្កើតមកពីពាក្យ ហិរិ ផ្សំជាមួយ ឱត្តប្ប ។ ហិរិ នាមសព្ទ (បា. សំ.ហ្រី) មានន័យថា សេចក្ដីខ្មាសទុច្ចរិត, ខ្មាសអំពើអាក្រក់, ខ្មាសបាប។ រីឯ ឱត្តប្ប(អានថា អោត ត័ប ប៉ៈ) នាមសព្ទ (បា.ឱត្តប្ប; សំ.ឱត្តាប្យ អ.ថ.អោត តាប្យ៉ៈ) ការខ្លាចបាប, ដំណើរខ្លាចទុច្ចរិត, ដំណើរខ្លាចមិនហ៊ានធ្វើអំពើអាក្រក់, សេចក្ដីតក់ស្លុតជ្រេញរអាចំពោះបាប។ មនុស្សឱត្តប្បៈ(ជាគូគ្នានឹង ហិរិ, ច្រើនតែប្រើជា ហិរិឱត្តប្បៈ ឬហិរោត្តប្បៈ ៉ហិរិនិងឱត្តប្បៈ ៉។ ម.ព ហិរិ និង ទេវធម៌ ទៀតផង)។
ចម្លងពី៖ វចនានុក្រមខ្មែរ
Comments
Post a Comment