តើអង្គការណាតូ(NATO)ជាអ្វី?


ណាតូ(NATO : The North Atlantic Treaty Organization) មានន័យថា អង្គការនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅម្យ៉ាងទៀតថា យោធាអាត្លង់ទិកខាងជើង។ អង្គការនេះត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងកម្លាំងទ័ពរបស់សហភាពសូវៀត ដែលឈរជើងនៅតំបន់អឺរ៉ុបកណ្ដាល និងអឺរ៉ុបភាគខាងកើត បន្ទាប់ពីសង្គ្រាមលោកលើកទី២។ អង្គការណាតូ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩ នៅសហរដ្ឋអាមេរិក និងមានសម្ព័ន្ធមិត្តចុះហត្ថលេខាដូចជា៖ ប៊ែលហ្សុិក កាណាដា ដាណឺម៉ាក បារាំង អៀកឡង់ អ៊ីតាលី លុចសំបួរ ហូឡង់ ណរវេរ ព័រទុយកាល់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។



អង្គការណាតូ
បង្កើតឡើង ០៤ មេសា ១៩៤៩ ទីក្រុងវ៉ាសុីនតោន សហរដ្ឋអាមេរិក
ទីស្នាក់ការកណ្ដាល ទីក្រុងប្រ៊ុចស្សែល ប្រទេសប៊ែលហ្សុិក

Comments